(ប៉ារីស)៖ កីឡាករខ្សែការពារ Sergio Ramos និងចាកចេញពីក្រុមជើងឯកលីគបារាំង Ligue 1 ក្លិប Paris Saint Germain នៅថ្ងៃបិទបញ្ចប់រដូវកាលនេះ នាចុងសប្តាហ៍នេះ, បើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

Ramos បានក្លាយជាសមាជិកលំដាប់កីឡាករឆ្នើមទី២ របស់ក្លិប PSG ដូចទៅនឹងកីឡាករ Lionel Messi ដែលបានប្រកាសពីការចាកចេញក្នុងសប្តាហ៍នេះ។

បុរសសញ្ជាតិអេស្ប៉ាញ Ramos បានលើកឡើងក្នុងបណ្តាញសង្គម Twitter «ថ្ងៃស្អែកជាពេលវេលាដ៏ពិសេស ហើយនិងនិយាយលា ទៅកាន់ដំណាក់កាលមួយទៀតនៃជីវិតរបស់ខ្ញុំ»

រំលឹកផងថា បុរសវ័យ ៣៧ឆ្នាំ ខ្សែការពារ Ramos បានលេង ៥៧ប្រកួតជាមួយក្លិប PSG និងឈ្នះពានលីគ Ligue 1 ចំនួន ២លើក បន្ទាប់ពីការចាកចេញពីក្លិប Real Madrid កាលឆ្នាំ២០២១៕