(ភ្នំពេញ)៖ អបអរសារទ ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះនារីថៃ ១១-៩ លើវិញ្ញាសានារី (៣នាក់ ទល់ ៣នាក់) នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

នេះជាមេដាយមាសលើកដំបូង នៃការដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សម្រាប់ក្រុមម្ចាស់ផ្ទះកម្ពុជា លើកប្រភេទកីឡាបាល់បោះរទេះជនពិការផ្នែកនារី ក្នុងវិញ្ញាសា (៣នាក់ ទល់ ៣នាក់) និងជាការការពារមេដាយមាស បានសម្រេចរបស់ក្រុមកម្ពុជា បន្ទាប់ពីធ្វើបាននៅអាស៊ាប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌុនេស៊ី ឆ្នាំ២០២២។