(ភ្នំពេញ)៖ ក្រុមបាល់បោះជិះរទេះជនពិការផ្នែកនារីកម្ពុជា បានការពារមេដាយមាស នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានសម្រេច ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ១១-៩ពិន្ទុ ក្នុងបន្ថែម នៃវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នេះ។

បន្ទាប់ពីចាញ់ថៃក្នុងវគ្គសន្សំពិន្ទុ ក្រុមកីឡាការិនីកម្ពុជា បានធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលបានយកឈ្នះក្រុមខ្លាំងថៃវិញ នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់មេដាយមាស ២សម័យជាប់គ្នា ពិសេសការស៊ុតបាល់ពិន័យ ២គ្រាប់ចុងក្រោយ ដើម្បីបញ្ចប់ក្ដីសង្ឃឹមថៃតែម្ដង ។

ខាងក្រោមនេះ គឺជាវីដេអូ នៃការស៊ុតបាល់ពិន័យ ២គ្រាប់ចុងក្រោយ ក្នុងម៉ោងបន្ថែម(៥នាទី) ដោយកីឡាការិនី អាន ស៊ីណែត ដែលជួយឲ្យក្រុមកម្ពុជា យកឈ្នះក្រុមថៃ ១១-៩ពិន្ទុ ដើម្បីគ្រងមេដាយមាសលើវិញ្ញាសា ៣នាក់ ទល់ ៣នាក់៖