(បរទេស)៖ ស្របពេលដែលក្រុមហ៊ុន Sony ចាប់ផ្តើមបង្ហាញផែនការមួយចំនួនរបស់ខ្លួនសម្រាប់ការផលិតខ្សែភាពយន្ត Spider-Man នៅពេលនេះ តារាលោកតារាសម្តែងល្បីឈ្មោះ Tom Holland បញ្ជាក់ពីអ្វីអ្នកគាំទ្រកំពុងសង្ស័យ និងអះអាងថា ភាពយន្ត «Spider-Man 4» កំពុងផលិតនៅ Marvel Studios។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBR នៅថ្ងៃទី០៣ ខែមិថុន ឆ្នាំ២០២៣។

Tom Holland លើកឡើងថា «ពួកយើងបានជួបប្រជុំគ្នារួចខ្លះៗហើយ តែនៅមានការងារមួយចំនួនទៀតដែលយើងមិនទាន់បានរៀបចំ ព្រោះពេលដំណើរផលិតភាពយន្តបានផ្អាកផលិតជាបណ្ដោះអាសន្នសិន ដោយសារមានបាតុកម្មនៃក្រុមអ្នកសរសេរបទភាពយន្ត កំពុងកើតមាននៅសហរដ្ឋអាមេរិក»

កន្លងមកមានពាក្យចចាមអារ៉ាមថា Spider-Man វគ្គ៤ នឹងមានការបញ្ចាំងអាចចំថ្ងៃទី២៥ កក្កដា ២០២៥។ តែយ៉ាងណា សម្រាប់ការបង្ហើបរបស់ Hom Holland នៅពេលេនេះ គឺគ្រាន់តែជាដំណើរការផលិតប៉ុណ្ណោះ មិនមែនថ្ងៃចាក់បញ្ចំងឡើយ។ រឿង Spider-Man វគ្គ៤នេះ ត្រូវបានរាយការណ៍ថា Peter Parker នឹងរួមដៃជាមួយមេធាវី Matt Murdock (Daredevil) អាចនឹងប៉ះជាមួយ Kingpin៕