(បរទេស)៖ ត្រកូលស្មាតហ្វូន ២ម៉ូដែលជំនាន់ចុងក្រោយ Realme 11 Pro និង Realme 11 Pro+ ដែលបានដាក់បង្ហាញក្នុងប្រទេសចិនកាលពីដើមខែនេះ នឹងចាប់ផ្តើមដាក់លក់ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមិថុនា ខាងមុខនេះ ដោយចាប់ផ្តើមពីប្រទេសឥណ្ឌាដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមគេហទំព័រផ្លូវការរបស់ Realme បានបង្ហោះសារនៅលើ Twitter ថាព្រឹតិ្តការណ៍សម្ពោធជាផ្លូវការនៅសប្តាហ៍ក្រោយនេះ និងមានការផ្សាយបន្តផ្ទាល់នៅលើ YouTube ចាប់ពីម៉ោង ១រសៀលតទៅម៉ោងនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាជុំវិញមុខងារលម្អិតទាក់ទងនឹងសមត្ថភាព និងមុខងារពិសេសៗរបស់ Realme 11 Pro និង Realme 11 Pro+ អាចរង់ចាំតាមដានការចេញព័ត៌មានលម្អិតនៅថ្ងៃបើកព្រឹត្តិការណ៍ផ្ទាល់តែម្តង៕