(សៀមរាប)៖ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសណ្ដាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។

កន្លងមកប្រាសាទនេះមិនទាន់មានការរៀបចំវង់ទស្សនាទេ ហើយការរៀបចំនៅពេលនេះដើម្បីត្រៀមដាក់ឆ្លងទៅក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលគ្រោងចុះពិនិត្យ និងឱ្យយោបល់នាសប្ដាហ៍ក្រោយ។

នៅថ្ងៃទី២ ខែមិថុនាកន្លងទៅ ក្រុមការងារចម្រុះ មានក្រុមការងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ក្រុមការងារ TSC បានចុះរៀបចំដាក់ស្លាកសញ្ញាប្រាប់ទិសចំនួន៥ទីតាំង ដាក់តាមទីតាំងខាងក្រៅប្រាសាទ ចាប់ពីចំណតទៅបន្ទប់ទឹក សម្រាប់ប្រើប្រាស់សម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ។ល៕