(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី២ របស់ខ្លួនកាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលគម្រោងថ្មីនេះ មានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ៥០០ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។

បុរីចន្ទគីរី គម្រោងទី២ គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មី សាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ៧.៥ ហិកតា ដែលជាគម្រោងបុរីទី២ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន រចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។

គម្រោងថ្មីនេះ ជាជម្រើសស័ក្តិសមបំផុតសម្រាប់លោកអ្នកចង់រស់នៅក្នុងទីក្រុងបែបសហគមន៍ជិតស្និទ្ធក្នុងធម្មជាតិ ជាមួយនឹងការរចនាប្លង់មេហ៊ុមព័ទ្ធដោយ ធម្មជាតិ សួនសេនត្រលផាក និងសួនតូចៗមានមុខងារពិសេសរហូតដល់៣២រចនាបថខុសៗគ្នា។

ថ្លែងក្នុងឱកាសនេះដែរ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក បានឱ្យដឹងថា​គម្រោងចន្ទគីរី ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់មនុស្សសម័យថ្មី ដែលចូលចិត្តរស់នៅជាមួយធម្មជាតិ និងមានខ្យល់អាកាសល្អ​។​

លោកថា «ក្នុងនាមជាស្ថាបនិក និងស្ថាបត្យករមួយរូប ខ្ញុំជឿជាក់ថា ការរចនា និងសាងសង់ផ្ទះមួយបានល្អ គឺស្មើនឹងសុភមង្គលលមួយគ្រួសារ។ គម្រោងបុរីចន្ទគីរីនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងផ្ទះក្តីស្រម៉ៃអតិថិជនរបស់ពួកយើង»។

លោកបានលើកឡើងទាក់ទងនឹងសក្តានុពលនៃទីតាំងរបស់បុរីចន្ទគីរី គម្រោងទី២នេះផងដែរថា «ក្រៅពីហ៊ុមព័ទ្ធបរិស្ថានធម្មជាតិ និងស្ទឹងព្រែកត្នោត បុរីចន្ទគីរី គម្រោងទី២ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលនឹងក្លាយជាតំបន់ទីក្រុងរណបមួយដ៏មានសក្តានុពលខ្លាំងនាពេលឆាប់ៗនេះ។ ជាពិសេសទីតាំងនៅជិតទីប្រជុំជន និងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ»។

រចនាឡើងជាមួយគោលគំនិត «ល្អគន់» ពោលមិនល្អឆើតមើលកាន់តែយូរ កាន់តែស្រស់ស្អាត រស់នៅកាន់តែយូរ ជីវិតកាន់តែប្រសើរជាងមុន និង គោលគំនិត«ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ បុរីចន្ទគីរី គម្រោងទី2 មានផ្តល់ជូននូវផ្ទះ និងវីឡាចំនួន 6 ប្រភេទខុសៗពីគ្នារួមមាន៖ វីឡាឧត្តម V2   វីឡាខ្លឹម V2  វីឡាភ្លោះV2  វីឡាកូនកាត់ល្អ V2 ផ្ទះអាជីវកម្ម A និងផ្ទះអាជីវកម្ម B។

ក្នុងគម្រោងថ្មីនេះ បុរីចន្ទគីរី បានរចនាបន្ថែមនូវប្រភេទផ្ទះអាជីវកម្ម ដែលមានភាពបត់បែន សមស្របតាមតម្រូវការអ្នកប្រើប្រាស់ ដោយមានជាន់ផ្ទាល់ដីសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និងជាន់ខាងលើអាចកែច្នៃជាការិយាល័យ ឬកន្លែងរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។ មិនតែប៉ុណ្ណោះ បុរីក៏បានបញ្ចូលការរចនាផ្ទះបាយបើកចំហថ្មី ដែលអាចអនុញ្ញាតឲ្យលោកអ្នកចំណាយពេលវេលាមានតម្លៃក្នុងការចម្អិន និងទទួលទានអាហារជួបជុំជាមួយក្រុមជាមួយក្រុមគ្រួសារនិង មិត្តភក្កិ។
    
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់បុរីចន្ទគីរី គម្រោងទី២ ថ្មីនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្ដិយស អតិថិជនម្ចាស់ផ្ទះបុរីចន្ទគីរី គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន  អឺបេនលែន និង ក្រុមហ៊ុន ISI GROUP ក៏បានចូលរួមប្រកាសបើកសម្ពោធវីឡាគំរូថ្មីនៃគម្រោងនេះ និងការចូលទស្សនាផ្ទះគម្រូដោយផ្ទាល់ផងដែរ។

កាន់តែពិសេស ក្នុងឱកាសនេះ បុរីចន្ទគីរីផ្តល់ជូនតម្លៃពិសេសសម្រាប់១៨ វីឡា និងផ្ទះដំបូង ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់១៣% នៃតម្លៃផ្ទះសុទ្ធថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រោយពីចំណាយពេលអស់រយៈពេលជាង៤ឆ្នាំ ទៅលើការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន ទើបនឹងបញ្ចប់ការអភិវឌ្ឍ បុរីចន្ទគីរី គម្រោងទី១ ប្លុកដំបូងថ្មីៗនេះ ហើយចាប់ផ្តើមប្រគល់ផ្ទះជូនម្ចាស់ផ្ទះជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះផងដែរ ប្រកបដោយទំនុកចិត្ត និងការពេញចិត្តពីម្ចាស់គេហដ្ឋាន។ 

ក្រុមហ៊ុន អឺបេនលែន បានឈ្នះពានរង្វាន់លើគម្រោងដែលខ្លួនបានអភិវឌ្ឍន៍ជាបន្តបន្ទាប់រួមមានអគារខុនដូប្រណិត  Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី។

ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព ។ ជាពិសេស ការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែងដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូល ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»។ ឆ្នាំនេះ គឺជាការអបអរសាទរខួប១០ឆ្នាំ របស់ក្រុមហ៊ុនអឺបេនលែន ក្នុងវិស័យអចលទ្រព្យប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើរក្នុងការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យជាច្រើនទៀតនាពេលខាងមុខនេះ។

សម្រាប់ព័ត៌មានលំអិតអំពីបុរីចន្ទគីរីគម្រោងទី២ លោកអ្នកអាចមកទស្សនាផ្ទះគម្រូដោយផ្ទាល់ និងចូលទៅកាន់ក្រុមតេឡេក្រោម ឬទំនាក់ទំនងលេខទូរស័ព្ទ៖ ០៦១ ៨៨៨ ៥៨០/ ០១៥ ៥៨៨ ៥៨០៕