(អាមេរិក)៖ កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា (Khan Jessa) នឹងប្រកួតវគ្គផ្តាច់ព្រ័តដណ្តើមមេដាយមាស កម្រិតខ្សែរក្រវ៉ាត់ខ្មៅ ប៉ះជាមួយកីឡាការិនី Thamires Aquino នៃកម្រិតជើងឯកពិភពលោក IBJJF World Champion 2023 ដែលការប្រកួតធ្វើឡើងនៅសហរដ្ឋអាមេរិក តែមិនមែនជាការប្រកួតតំណាងឲ្យប្រទេសកម្ពុជានោះទេ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងថា ខាន់ ជេសា ជាកីឡាការិនីឆ្នើមមានដើមកំណើតខ្មែរ និងជាអ្នកទទួលបានមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលដណ្តើមបានឈ្នះមេដាយមាស និងមេដាយប្រាក់ ប្រភេទកីឡាជឺជីតស៊ូ៕