(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនី វ៉ិត ចន្ថា ឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាលោតចម្ងាយនារី T64 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតរជោ។

នេះជាឈ្នះមេដាយមាស ១គ្រឿងបន្ថែម របស់កីឡាការិនី វ៉ិត ចន្ថា បន្ទាប់ពីបានឈ្នះមេដាយប្រាក់ លើប្រភេទវិញ្ញាសាលោតចម្ងាយ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ៕