(ភំពេញ)៖ អបអរសាទរ កីឡាករ ស៊ឿង ស្រីពេជ្រ ដែលបានឈ្នះមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លើប្រភេទកីឡាយូដូជនពិការ ក្នុងប្រភេទទម្ងន់ដក ៤៨គីឡូក្រាម ការប្រកួតធ្វើឡើងនៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កីឡាយូដូជនពិការនេះ មានអត្តពលិកចំនួន៦ប្រទេសចូលរួមប្រកួត មានដូចជា៖ ម្ចាស់ផ្ទះកម្ពុជា, ហ្វីលីពីន, ថៃ, វៀតណាម, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយមានពេលវេលាប្រកួតចាប់ពីថ្ងៃទី ០៤ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ៕