(ភ្នំពេញ)៖ អបអរសាទរ កីឡាករ ខូយ កុយ បានក្លាយជាអត្តពលិកកីឡាហែលទឹកកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធមុនគេ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី០៤ ខែមិថុនានេះ លើវិញ្ញាសាហែលរបៀបកង្កែបចម្ងាយ ១០០ម៉ែត្រ (SB7) ដោយប្រើថរិវេលា ១នាទី និង ៣៨.៣៣វិនាទី។ រីឯមេដាយសំរឹទ្ធ បានទៅកីឡាករឥណ្ឌូនេស៊ី Wibawa Aris និងមេដាយប្រាក់ បានទៅកីឡាករមីយ៉ាន់ម៉ា Htoo Min៕