(ភំពេញ)៖ អបអរសាទរ កីឡាករ ជៃ វិរះ ឈ្នះមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រភេទកីឡាយូដូជនពិការ ក្នុងទម្ងន់ដក ៦០គីឡូក្រាម នៅអាគារសហាភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កីឡាយូដូជនពិការនេះ មានអត្តពលិកចំនួន៦ប្រទេសចូលរួមប្រកួត មានដូចជា៖ ម្ចាស់ផ្ទះកម្ពុជា, ហ្វីលីពីន, ថៃ, វៀតណាម, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដោយត្រូវប្រកួត ៣ថ្ងៃ ចាប់ពីថ្ងៃទី ០៤ដល់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ៕