(ភ្នំពេញ)៖ លោក ផេង ប៉ាក់ នាយកបច្ចេក នៃកីឡាលើកទម្ងន់ជនពិការ (Para Powerlifting) ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានឲ្យដឹងថា កម្ពុជាដាក់អត្តពលិក ៦នាក់ ក្នុងវិញ្ញាសានេះ ក្នុងចំណោមអត្តពលិក មកពីប្រទេសនានា ៨២នាក់។ លោកនាយកបច្ចេកទេស បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា អត្តពលិកកម្ពុជា ធ្វើបានល្អក្នុងវិញ្ញសានេះ។

ការប្រកួតកីឡាលើកទម្ងន់ក្នុងព្រិត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ចាប់ផ្តើមដំណើរ ដោយមានប្រទេសចំនួន១០ចូលរួមប្រកួត ក្នុងនោះរួមាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌនេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រ។

ការប្រកួតកីឡានេះ រៀបចំនៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន ក្នុងរាជធានីភ្នំពេញ ចាប់ដំណើរការប្រកួតពីថ្ងៃទី០៤ -៧ ខែមិថុនា ឆ្នាំ២០២៣៕