(ភ្នំពេញ)៖ មោទនភាពពិតសម្រាប់កម្ពុជា ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាស ច្រើនជាងគេបំផុត នៅកម្ពុជារហូតដល់ ៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection។

លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិក ក្រុមហ៊ុនធំៗនៅសហភាពអឺរ៉ុប បានអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាល ដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ ដែលឈានមុខគេនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ផលិតលផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE និងទឹកពិសា កម្ពុជា។

សូមជម្រាបដែរថា ការទទួលបានមេដាយនេះ បានសបញ្ជាក់ពីស្តង់ដារគុណភាពនៃការវិចខ្ជប់, រូបរាង, ក្លិន, រសជាតិ និងការត្រួតពិនិត្យវាយតម្លៃមូលដ្ឋានលើចំនុចសំខាន់ផ្សេងៗទៀត ពីអ្នកជំនាញអន្តរជាតិពីស្ថាប័ន Monde Selection ផ្ទាល់៕