(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៧៖០០នាទី នាល្ងាចថ្ងៃទី០៤ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា បន្តរកបានមេដាយសរុប ៧គ្រឿង ឈរលេខរៀងទី៧ រួមមានមេដាយមាស ២, ប្រាក់ ២ និងសំរឹទ្ធ ៣គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែបន្តឈរកំពូលតារាងដោយរកបានមេដាយសរុប ៥៣គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕