(អាមេរិក)៖ អបអរសាទរ! កីឡាការិនី ខាន់ ជេសា ជាជើងឯកពិភពលោក កូនកាត់ខ្មែរ ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីដណ្តើមបានមេដាយមាសជើងឯកពិភពលោក កម្រិតខ្សែក្រវាត់ខ្មៅ ដែលបានយកឈ្នះកីឡាការិនី Thamires Aquino នៃព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតធ្វើឡើងនៅសហរដ្ឋអាមេរិក។

កីឡាការិនី ខាន់ ជេសា បានយកឈ្នះកីឡាការិនី Thamires Aquino នៃការប្រកួតកម្រិតទម្ងន់ (Light Feather Weight Black Belt World Champion)។

សូមជម្រាបថា កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា (Khan Jessa) មានដើមកំណើតកូនកាត់ខ្មែរ បានដណ្តើមបានមេដាយមាស កម្រិតខ្សែក្រវ៉ាត់ខ្មៅ និងជាម្ចាស់មេដាយមាស និងមេដាយប្រាក់ នៃព្រឹត្តិកាណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕