(ភ្នំពេញ)៖ កីឡាករហែលទឹកជនពិការកម្ពុជា ខូយ កុយ ដែលបានឈ្នះមេដាយប្រាក់ ១គ្រឿងទៀតហើយ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លើវិញ្ញាសាហែលកង្កែប ៥០ម៉ែត្រ (SB7) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

នេះគឺជាមេដាយទី២ ដែលកីឡាករ ខូយ កុយ ដណ្ដើមបានជូនជាតិ ក្រោយរកបានមេដាយសំរឹទ្ធ ១គ្រឿងកាលពីម្សិលមិញ ហើយរូបគេនៅសល់វិញ្ញាសាមួយទៀត ដែលត្រូវប្រកួត គឺវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ៕