(ភ្នំពេញ)៖ ក្នុងរយៈពេលមិនដល់ ២សប្តាហ៍ទៀតនោះទេ កម្មវិធីផ្តល់ជូនពិសេស សម្រាប់គណនីបញ្ញើមានកាលចាប់រង្វាន់ឈ្នះកញ្ចប់ដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ ទីក្រុងឌូបៃ នឹងរៀបចំឡើងរយៈពេលមួយខែបន្ទាប់ពីកម្មវិធីនេះបានបញ្ចប់។ សម្រាប់អតិថិជនដែលមិនទាន់បានជ្រាបពីកម្មវិធីផ្តល់ជូនពិសេសនេះ ឬ មានបំណងចង់ចូលរួម លោកអ្នកអាចអញ្ជើញទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ដើម្បីបើកគណនីបញ្ញើមានកាលកំណត់នៅថ្ងៃនេះ។

លោកអ្នកនឹងទទួលបានអត្រាការប្រាក់បន្ថែមពិសេសបំផុត និងរង្វាន់ភ្លាមៗ បូករួមនឹងការផ្សងសំណាងឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ថែមទៀតផង។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ ប្រញាប់ឡើង ចំនួនមានកំណត់!។

ព័ត៌មានលម្អិតពី៖ កម្មវិធីផ្តល់ជូនពិសេសពីធនាគារ ជីប ម៉ុង! បើកគណនីបញ្ញើមានកាលកំណត់ថ្មី! | Chip Mong Bank។

ធនាគារ ជីប ម៉ុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ សម្រាប់ការជឿទុកចិត្ត ការគាំទ្រ និងការចូលរួមកម្មវិធីផ្តល់ជូនពិសេស សម្រាប់គណនីបញ្ញើមានកាលកំណត់នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ជីប ម៉ុង ឬ ទំនាក់ទំនងទៅកាន់លេខ៖ 081/066 811 911៕