(ភ្នំពេញ)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid ចង់នាំយកកីឡាករខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur ទៅជំនួសកន្លែងកីឡាករ Karim Benzema ដែលសម្រេចប្រកាសចាកចេញពីក្លិបនាពេលថ្មីៗនេះ, បើយោងតាមប្រភពពី BBC នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់ខ្សែប្រយុទ្ធ Harry Kane របាយការណ៍បង្ហាញថា បច្ចុប្បន្នរូបគេនៅសល់កិច្ចសន្យាជាមួយក្លិប Spurs តែមិនទាន់បន្តការពិក្សាបន្ថែមលើអនាគតរបស់គាត់បន្ថែមទៀតនោះទេ ហើយកីឡាករ Victor Osimhen, Layraro Martinez, Kai Havertz, Dusn Vlahovic សុទ្ធតែស្ថិតក្នុងបញ្ជីនៃជម្រើសនេះផងដែរ។

Real ក៏កំពុងស្ថិតក្នុងការចចារជាមួយក្លិប Borussia Dortmund ជុំវិញខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jude Bellingham លើកការសម្រេចកិច្ចសន្យា។

រំលឹកផងថា តារាជើងស៊ុតពាក់អាវលេខ៩ សញ្ជាតិបារាំង Karim Benzema ជាកីឡាករឆ្នើមមួយរូបប្រចាំក្លិបអធិរាជស Real Madrid ដែលបានរួមរស់អស់រយៈពេល ១៤ឆ្នាំ, ខណៈបានប្រកាសពីការសម្រេចចាកចេញ ខណៈមានព័ត៌មានបែកធ្លាយមួយថា បានផ្លាស់ទៅលេងឲ្យក្លិបនៅអារ៉ាប៊ីសាអូឌីតទៅទៀត៕