(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៧៖០០នាទី នាល្ងាចថ្ងៃទី០៥ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា បន្តកើនមេដាយសរុប ១៦គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ២, ប្រាក់ ៧ និងសំរឹទ្ធ ៧គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ១១៩គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕