(ភ្នំពេញ)៖ អបអរសាទរ កីឡាការិនីអត្តពលកម្មជនពិការកម្ពុជា វ៉ិត ចន្ថា បានការពារមេដាយមាសរបស់ខ្លួន លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ បានសម្រេចទៀតហើយ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅព្រលប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

នេះគឺជាមេដាយមាសទី២ ដែលកីឡាការិនីវ័យ ៤០ឆ្នាំប្លាយរូបនេះ សម្រេចជូនជាតិ បន្ទាប់ពីកីឡាការិនី វ៉ិត ចន្ថា ការពារមេដាយមាសបានសម្រេចដូចគ្នា លើវិញ្ញាសាលោតចម្ងាយ កាលពីម្សិលមិញ៕