(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រាប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន ១២ប្រភេទកីឡាត្រូវប្រកួតប្រជែង ខណៈម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ២៣គ្រឿង តែបបន្តឈរលេខរៀងទី៨ រួមមានមេដាយមាស ៣, ប្រាក់ ៩ និងសំរឹទ្ធ ១១គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ១៤៦គ្រឿងជាបណ្តោះអាសន្ន៕