(អឺរ៉ុប)៖ កីឡាករ ៧នាក់របស់ក្លិប Leicester City និងចាកចេញក្រោយកិច្ចសន្យាផុតកំណត់ ក្នុងខែមិថុនានេះ, បើយោងតាមប្រភពផ្លូវការពីក្លិប ហើយត្រូវបានចុះផ្សាយដោយ Reuter នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

ក្លិប Leicester City បានជ្រុះចេញពីលីគកំពូលអង់គ្លេស Premier League នារដូវកាល ២០២២-២៣ ត្រលប់ទៅលេងនៅលីគទី២ Championship នាមជាក្រុមជើងឯកលីគកំពូល ២០១៥-១៦។

កីឡាករ ៧នាក់រូមមាន Youri Tielemans, Caglar Soyuncu, Daiel Amartey, Nampalys Mendy, Ryan Bertrand, Ayuze Perez និង Tete ដែលជាកីឡាករនិងចាកចេញពីក្លិប ដ្បិតប្រធានក្រុម Jonny Even កំពុងស្ថិតក្នុងការពិភាក្សាជាមួយក្លិប លើកលក្ខខណ្ឌមួយដែលអាចផ្តល់កិច្ចសន្យាដល់ឆ្នាំ២០២៤ ក្នុងពេលកិច្ចសន្យារបស់គេក៏ផុតកំណត់ក្នុងខែមិថុនានេះផងដែរ៕