(ភ្នំពេញ)៖ គិតត្រឹមម៉ោង ២៖០០នាទីរសៀលថ្ងៃទី០៦ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៣១គ្រឿង តែបន្តឈរលេខរៀងទី៨ រួមមានមេដាយមាស ៥, ប្រាក់ ១២ និងសំរឹទ្ធ ១៤គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ១៧៣គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕