(ភ្នំពេញ)៖ ក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក SOTA Professional Company Limited (“SOTA”) គឺ ជាក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ និយ័តករគណនេយ្យនិងសវនកម្ម Accounting and Auditing Regulator ដែលហៅកាត់ថា ACAR និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនកម្មកម្ពុជា Kampuchea Institute of Certified Public Accountants and Auditors ដែលហៅកាត់ថា KICPAA ផងដែរ ។ SOTA ផ្តល់សេវាលើ សវនកម្ម គណនេយ្យ ពន្ធដារ និងប្រឹក្សាយោបល់អាជីវកម្ម Audit & Assurance, Accounting, Taxation and Corporate Advisory ជូនដល់អតិថិជន។

ក្នុងនោះក្រុមហ៊ុន SOTA ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១៥ ហើយបាននឹងកំពុងរីកចម្រើនបន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំមកទល់នឹងពេលបច្ចុប្បន្ន ។ ក្រុមហ៊ុន SOTA មានគោលបំណងផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ បទពិសោធន៍ និងការផ្តល់ដំបូន្មានសមស្របបំផុតជូនដល់អតិថិជន តាមតម្រូវនៃបញ្ហាដែលបានកើតឡើងក្នុងអាជីវកម្ម និងដើម្បីបំពេញនូវតម្រូវការអាជីវកម្មនៅរាល់គ្រប់វិស័យ ។

បើផ្អែកតាមគម្រោងផែនការ អាជីវកម្មក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន SOTA បានត្រៀមខ្លួនរួចជាស្រាច ដើម្បីចូលជាសមាជិក នៃក្រុមហ៊ុនអន្តរជាតិ ដើម្បីពង្រីកទំហំបណ្តាញទំនាក់ទំនងអាជីវកម្ម បណ្តាញក្រុមវិជ្ជាជីវៈគណនេយ្យ ពង្រីកទំហំសេវាកម្មឱ្យបានធំជាងមុន និងមានការទទួលស្គាល់ជាលក្ខណៈជាតិនិងអន្តរជាតិ នេះបើតាមការលើកឡើងរបស់ លោក បណ្ឌិត គិត ចាន់ថង នាយកប្រតិបត្តិនៃក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក ។

លោក បណ្ឌិត គិត ចាន់ថង បានបង្ហាញពីចក្ខុវិស័យរបស់ SOTA ឱ្យក្លាយទៅជាក្រុមហ៊ុនដែលមានជំនាញវិជ្ជាជីវៈល្អបំផុតក្នុងប្រទេស កម្ពុជា ដែលផ្តោតទៅលើជំនាញ សវនកម្ម គណនេយ្យ និងពន្ធដារ សេវាទាំងអស់នេះ ដើម្បីជួយដោះស្រាយបញ្ហាជូនអតិថិជនសម្រាប់អាជីវកម្មរាល់គ្រប់កម្រិត ។ លោក បណ្ឌិត បន្តថា បេសកកម្ម SOTA គឺបន្តអភិវឌ្ឍជំនាញ លើកកំពស់ជំនាញវិជ្ជាជីវៈ និងពង្រីកទេពកោសល្យលើជំនាញនិងចំណេះដឹង ដើម្បីបំពេញតម្រូវការសេវាទៅតាមការរំពឹងទុកដ៏ល្អបំផុត ជូនអតិថិជន និងផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ ដែលមានលក្ខណៈចេញរបាយការណ៍ដោយផ្ទាល់ខ្លួន និងមានភាពជឿជាក់ទុកចិត្ត និងគុណតម្លៃជាស្នូល ។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន SOTA បានរៀបចំកម្មវិធី គម្រប់ខួប៨ឆ្នាំ និងសម្ពោធសេវាសវនកម្ម លោក បណ្ឌិត គិត ចាន់ថង បានបញ្ជាក់នៅក្នុងកម្មវិធីថា ក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក គឺជាក្រុមហ៊ុនមួយដែលបានជួយដល់ម្ចាស់អាជីវកម្ម

ទី១ បង្កើននូវប្រាក់ចំណូលឱ្យបានល្អជាងមុន
ទី២​ ជួយម្ចាស់អាជីវកម្មឱ្យមានប្រព័ន្ធគណនេយ្យមួយត្រឹមត្រូវ និងជួយពន្យល់បន្ថែមពីច្បាប់វិនិយោគនិងច្បាប់ពន្ធដារជូនដល់ម្ចាស់អាជីវកម្មនិងបុគ្គលិកដែលពាក់ព័ន្ធ
ទី៣​ ជួយម្ចាស់អាជីវកម្មពីលក្ខណៈគ្រួសារ ឱ្យទៅជាក្រុមហ៊ុនស្តង់ដារ
ទី៤ ​ជួយជំរុញខឿនសេដ្ធកិច្ចកម្ពុជាឱ្យបានប្រសើរជាងមុន និងប្រាក់ចំណូលជាតិសម្រាប់កសាងប្រទេស
ទី៥ ជួយចូលរួមអភិវឌ្ឍធនធានមនុស្សលើជំនាញវិជ្ជាជីវៈនិងការងាររបស់និយោជិត ។

ក្នុងនោះដែលលោកក៍បានពន្យល់បន្ថែមទៀតថា៖ របាយការណ៍គណនេយ្យ និង ហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់សម្រាប់អង្គភាពអាជីវកម្មរបស់បងប្អូន ថាតើរបាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់ដូចម្តេច៖

១. ធ្វើឱ្យការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មរបស់បងប្អូនកាន់តែល្អប្រសើរជាងមុននិងជឿទុកចិត្តបានពីម្ចាស់អាជីវកម្មនិងអ្នករួមភាគហ៊ុន។
២.ស្វែងរកឱកាសនិងការវិនិយោគថ្មីសម្រាប់កំណើនអាជីវកម្ម។
៣. បានដឹងពីសុខភាពអាជីវកម្ម ក៍ដូចជាហិរញ្ញវត្ថុ និងយករបាយការណ៍នេះទៅស្វែងរកដៃគូម្ចាស់ភាគហ៊ុន និងការសម្រេចចិត្តវិនិយោគលើគម្រោងផ្សេងៗ។
៤. រៀបចំផែនការអាជីវកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់។
៥. ប្រើប្រាស់របាយការណ៍នេះសម្រាប់កម្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។
៦. ជួយរកផលចំណេញដោយទាញចេញពីការអនុលោមតាមច្បាប់ និងការវិនិយោគ។
៧. ស្វែងយល់ពីវិធីល្អប្រសើរជាងមុន ក្នុងការបង្កើនប្រសិទ្ធភាពចរន្តលំហូរសាច់ប្រាក់អាជីវកម្ម។
៨. កាត់បន្ថយការផាក់ពិន័យពីរដ្ឋបាលពន្ធដារ និងអង្គភាពពាក់ព័ន្ធផ្សេងៗ។
៩. ជួយកាត់បន្ថយហានិភ័យអាជីវកម្មនាពេលអនាគត។
១០. បានដឹងមុនពីគ្រោះថ្នាក់នៃកង្វះខាតផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន និងបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ ឱ្យបានប្រសើរជាងមុន។

ប្រសិនលោកអ្នក ឬម្ចាស់អាជីវកម្មចង់បានសេវាកម្មពីខាងក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក SOTA Professional Company Limited អាចទំនាក់ទំនងតាមលេខខាងក្រោម៖

Dr. Chanthorng Kit, Ph.D, MIPA, IFA, MFM
Managing Partner
Mobile: +855 17 600 360 | +855 10 412 316
Email: [email protected]
Mr. Kosla Hin, CPA, ACCA, MSc

Audit Partner
Mobile: +855 17 586 581
Email: [email protected]

OUR SERVICES
• Audit & Assurance
• Accounting
• Taxation
• Corporate Advisory
Lay Ann Building, #123, St 192, Sangkat Tuek Lak III, Khan Tuol Kork, Phnom Penh.
Office call: +855 77 92 42 80 | +855 15 222 910
Email: [email protected]
Website: www.sota-professional.com.kh