(ភ្នំពេញ)៖ Benzema បង្ហាញខ្លួនផ្លូវការជាមួយក្លិប Al-Ittihad នៃលីគអារ៉ាប៊ីសាអូឌីត Saudi Pro League មានកិច្ចសន្យា ៣ឆ្នាំ នាមជាម្ចាស់ពាន Ballon d’Or ជាមួយក្លិប Real Madrid, នេះបើតាមប្រភពពី BBC នាថ្ងៃទី០៧ ខែមិនុថា ឆ្នាំ២០២៣។

មុនឈានជើងចូលទៅកាន់ក្លិប Al-Ittihad កីឡាករសញ្ជាតិបារាំង Benzema ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលឈ្នះពាន Ballon d’Or និងពានលីគអឺរ៉ុប Champions League ចំនួន ៥លើក, La Liga ចំនួន ៤លើក ក្នុងរយៈពេល ១៤ឆ្នាំ រកបានគ្រាប់ស៊ុត ៣៥៤គ្រាប់ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ដ្បិតត្រូវប្រជែងគ្នាជាមួយអតីតមិត្តរួមក្រុមចាស់ Ronaldo ដែលកំពុងលេងឲ្យក្លិប Al- Nassr។

ខណៈក្លិប Al-Ittihad ជាម្ចាស់ជើងឯកលីគ Saudi Pro League 2022-23 ក្រោមការដឹកនាំដោយលោក Nuno Espirito Santo ខណៈបច្ចុប្បន្នក្លិប Al- Hilal ក៏កំពុងមានរបាយការណ៍មួយចំនួនបង្ហាញថា មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Lionel Messi ដែលទើបចាកចេញពីក្លិប Paris Saint Germain នាពេលថ្មីៗនេះផងដែរ៕