(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន ១០ប្រភេទកីឡាត្រូវប្រកួតប្រជែង ខណៈលទ្ធផលមេដាយ ក្រុមឥណ្ឌូនេស៊ី កំពុងនាំមុនកំពូលតារាង ហើយក្រុមម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី៧ ដែលមានមេដាយមាស ៦គ្រឿងបណ្តោះអាសន្ន៕