(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៤៣គ្រឿង ឈរលេខរៀងទី៧ រួមមានមេដាយមាស ៦, ប្រាក់ ១២ និងសំរឹទ្ធ ២៥គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ២៣៩គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕