(ភ្នំពេញ)៖ កីឡាការិនីជនពិការកម្ពុជា វ៉ិត ចន្ថា បានក្លាយជាកីឡាការិនីកម្ពុជា ដំបូងគេដែលឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលធ្វើបានលើវិញ្ញាសាលោតចម្ងាយ, រត់ចម្ងាយ ៤០០ម៉ែត្រ និងរត់ចម្ងាយ ២០០ម៉ែត្រ។

ក្នុងនោះក៏មានកីឡាករ វ៉ាន់ វ៉ុន ដែលបានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលធ្លាប់ឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៧ ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា៕