(ភ្នំពេញ)៖ អត្តពលិក គង់ សិលា បន្តឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត នៃការប្រកួតក្នុងវិញ្ញាសាលើកទម្ងន់ជនពិការ ប្រភេទទម្ងន់ ១០៧កីឡូក្រាម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនេះជាការឈ្នះមេដាយមាស លើកទី២ របស់រូបគេ ក្រោយការបូកសរុបការលើកទាំង ៣ជុំ ដោយធ្វើបានសរុប ១៥៨គីឡូក្រាម ដែលការប្រកួតធ្វើឡើងនៅមជ្ឈមណ្ឌលជាតិជនពិការ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៧។

អត្តពលិកជនពិការកម្ពុជា គង់ សិលា គឺជាកីឡាករបុរសដំបូងគេបង្អស់ ដែលបានមេដាយមាស ២គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ហើយជោគជ័យនេះ ធ្វើឲ្យកម្ពុជា កើនមេដាយមាស ៨គ្រឿង៕