(ភ្នំពេញ)៖ អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និងសិល្បករល្បីល្បាញដទៃទៀត នឹងចូលរួមសម្ដែងល្ខោ នអូប៉េរ៉ាអ៊ីតាលី Madama Butterfly នៅរោងមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាខែធ្នូ ខាងមុខនេះ។

ការសម្តែងនេះ នឹងមានព្រះរាជដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមាន វត្តមានអ្នកចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ នឹងរួមសហការជាមួយ ក្រុមសិល្បករអូប៉េរ៉ាអន្តរជាតិមកពីអ៊ីតាលី និងជប៉ុនដែលរួមមាន អ្នកនាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និងសិល្បករ-សិល្បការិនីច្រើនរូបទៀត។

ការសម្ដែងល្ខោនអូប៉េរ៉ារឿង Madama Butterfly នៅប្រទេសកម្ពុជានឹងមានអ្នកសម្តែងជាង ៧០ នាក់រួមទាំងក្រុមភ្លេង និងក្រុមចម្រៀង។ សម្រាប់ការសម្តែងនេះ នឹងត្រូវបានដឹកនាំដោយផលិតករជន ជាតិអ៊ីតាលី លោក Vincenzo Grisostomi Travaglini និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។

លោក Gabriele Faja នាយកគ្រប់គ្រងផ្នែកផលិតកម្មវិធី បានថ្លែងថា «ចំពោះការនាំយក ល្ខោនអូប៉េរ៉ាមកប្រទេសកម្ពុជា យើងរំពឹងថានឹងបានបង្ហាញនូវទេពកោសល្យផ្នែកសិល្បៈ និងវប្បធម៌ ខ្មែរ។ យើងបានមើលឃើញនូវសមត្ថភាពរបស់អត្ដពលិកនិងការរៀបចំព្រឹត្ដិការណ៍កីឡាស៊ីហ្គេមរបស់ កម្ពុជារួចហើយ។ តាមរយៈព្រឹត្តការណ៍ស៊ីហ្គេមនេះបានឱ្យយើងស្គាល់នូវវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស កម្ពុជា។ ទន្ទឹមនឹងនេះ ចំពោះការសម្ដែងរួមគ្នារវាងសិល្បករកម្ពុជា និងអន្ដរជាតិលើឆាកសម្ដែងអូប៉េរ៉ា ដ៏ធំនេះ យើងក៏មានបំណងបង្ហាញមហាជនគ្រប់រូបបានឃើញថា ប្រទេសកម្ពុជាមានទម្រង់សិល្បៈជា ច្រើនទៀត»

ល្ខោនអូប៉េរ៉ានឹងក្លាយជាការសម្ដែងមួយដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូត ជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរកការឧបត្ថម្ភបន្ថែមពីការគាំទ្រពីសំណាក់ដៃគូ មួយចំនួនរួចទៅហើយ រួមមាន ស្ថានទូតអ៊ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះ ពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ Juveris Tenisons។

មហាជនអាចរកជាវសំបុត្របានចាប់ពីខែសីហា ឆ្នាំ២០២៣ តាមរយៈកម្មវិធី Last2Ticket ដើម្បីទទួលយកនូវបទពិសោធកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះ។
ដើម្បីចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៊ីមែល៖ [email protected]