(បរទេស)៖ មានសេចក្តីរាយការណ៍ថា ចំណងជើងរបស់ខ្សែភាពយន្តល្បី Captain America 4 ត្រូវបានផ្លាស់ប្តូរចំណងជើងជាផ្លូវការហើយ។ ខ្សែភាពយន្តនាពេលខាងមុខនឹងត្រូវបានគេហៅថា «Captain America: Brave New World» ជំនួសឲ្យចំណងជើងចាស់ «Captain America: New World Order»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន economictimes.indiatimes នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

ភាពយន្តដែលនឹងមកដល់នាពេលខាងមុខ មានចំណងជើងថា «Captain America: Brave New World» នឹងបន្តពី «The Falcon and the Winter Soldier» ដែលតួឯកប្រុស Sam Wilson បានយកខែលធ្វើជា Captain America ថ្មី។ រឿងនេះក៏នឹងក្លាយជាខ្សែភាពយន្តដំបូងរបស់ Mackie ដែលលោកនឹងដើរតួជាប្រធានក្រុម។ រឿងនេះក៏នឹងបង្ហាញពីការធ្លាក់ចូលទៅក្នុងស្ថានភាព អាក្រក់របស់តួអង្គ Wilson ដែលជាប្រធានក្រុមថ្មី។ 

គួរជម្រាបថា ភាពយន្ត «Captain America: Brave New World» ឬហៅមួយបែបទៀតា ភាពយន្ត Captain America 4 គ្រោងនឹងចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤៕