(ភ្នំពេញ)៖ ដើម្បីជាការគាំទ្រវិស័យកីឡា និងលើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នៅផលិតផលចំណីអាហារ ដែលមានគុណភាព​ និងសុវត្ថិភាពល្អផងដែរ កាលពីចុងខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសន្យា កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី១២​ ក្រោមវត្តមានរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 និងលោក ​Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាង ក្នុងកិច្ចសហប្រតិបត្តិការនេះ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 នេះជាប្រវត្តិសាស្រ្តដ៏ល្អមួយរបស់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះ ព្រមទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួតបានយ៉ាងល្អ។

លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លែងអំណរគុណដល់ប្រត្តិករប្រតិភូទាំងអស់ ដែលបានចូលរួមឧមត្តម្ភ (Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃ និងសារៈសំខាន់ក្រៃលែងក្នុងការជួយឱ្យប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើន។

លោក Wittaya Kreangkriwit បានមានប្រសាសន៍ថា​​ «យើងទទួលស្គាល់ថា សារៈសំខាន់នៃការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភ ទាំងអត្តពលិក និងអ្នកប្រើប្រាស់កម្ពុជាផលិតផលចំណីអាហារ ដើរតួយ៉ាងសំខាន់ក្នុងការប្រកួត និងការរស់នៅ។​ ដូច្នេះក្រុមហ៊ុនក៏បានឧបត្ថម្ភនៅផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្តិភាព ព្រមទាំងផ្សព្វផ្សាយ ក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗ តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកនេះ ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាយល់ដឹង និងទទួលបានអាហារដែលមានគុណភាព ដើម្បីសុខភាព និងសុវត្ថិភា»

លោក Wittaya Kreangkriwit បានបន្ថែមទៀតថាក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា «គោលការណ៍ប្រយោជន៍ទាំង៣ប្រការ ដើម្បីឆ្ពោះទៅកាន់និរន្តរភាព» ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ​ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ​រីករាយ​ក្នុង​ការ​គាំទ្រ​កីឡាករ​កម្ពុជា​ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ហើយ​បន្ត​ទៅ​ប្រកួត​នៅ​លើ​ឆាក​ពិភពលោក។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food )។

​អតិថិជនទាំងអស់ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុន ស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់ក្រុមហ៊ុនបាន តាមរយៈផ្លាកសំគាល់របស់ក្រុមហ៊ុនរួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និងផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ផលិតចេញពីរោងចក្រ ដែលបានទទួលស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថានិងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព។

លើសពីនេះទៀតសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចង់​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ក្រុមហ៊ុនក៏មាននៅអាជីវកម្មហ្វ្រែនឆាយជាច្រើនសំរាប់ឱ្យជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឱ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។

ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ​ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និងដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយៈការផ្ញើការលើកទឹកចិត្តនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ នៅគ្រប់ការប្រកួត ហើយក៏សូមឲ្យ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​តស៊ូ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យក​ជ័យ​ជម្នះ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​អស់៕

QR Code CP Cambodia Facebook

QR Code CP Cambodia Website

QR Code CP Cambodia Youtube