(ភ្នំពេញ)៖ អបអរសាទរ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា ឈ្នះមេដាយប្រាក់ លើវិញ្ញាសា ៥ទល់៥ មេដាយប្រាក់ ក្រោយចាញ់ថៃ ដោយលទ្ធផល ៦៦ទល់២៦ នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕