(ភ្នំពេញ)៖ អបអរសាទរ កីឡាករជនពិការកម្ពុជា ជឹម ផាន ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសារត់ T46 ចម្ងាយ ១៥០០ម៉ែត្រ ហើយនេះជាមេដាយប្រាក់ទី២ របស់រូបលោក នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ហ្គេម លើកទី១២ ដែលការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣៕