(ភ្នំពេញ)៖ កញ្ញា ផាន រ័ត្នមុនី និស្សិតនារីដ៏ស្រស់ស្អាតមួយរូប មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្នើសូមឲ្យមហាជនជួយគាំទ្រកីឡាជនពិការឲ្យបានច្រើន ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់។

ការស្នើរបស់និស្សិតឆ្នាំទី១ ផ្នែកគ្រប់គ្រងទេសចរណ៍រូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយការប្រកួតដែលកីឡាជិះរទេះនារីកម្ពុជា ចាញ់ថៃនៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៦៦ទល់២៦ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

កញ្ញាក៏មិនអាក់អន់ស្រពន់ចិត្តអ្វីដែរ នៅពេលឃើញក្រុមកីឡាការិនីកម្ពុជា បានត្រឹមមេដៃប្រាក់ ព្រោះលទ្ធផលនេះចាត់ទុកជាជោគជ័យមួយ ដែលកើតឡើងពីការខិតខំរបស់ពួកគាត់ ដែលជាជនមានពិការភាព៕

ខាងក្រោមនេះជាវីដេអូ៖