(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទះអង្គុយកម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣ទល់២សិត ដែលការប្រកួតបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក្រុមឥណ្ឌូនេស៊ី ត្រូវឡើងជួបថៃ នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ខណៈក្រុមកម្ពុជា ត្រូវជួបមីយ៉ាន់ម៉ា ប្រជែងយកមេដាយសំរឹទ្ធ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីតាំងដដែល៕