(ភ្នំពេញ)៖ អបអរសាទរ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន ដែលបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសាប្រណាំងកង់រទេះចម្ងាយ ២០០ម៉ែត្រ T54 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ហ្គេម លើកទី១២ ដែលការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣៕