(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី០៧ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៦០គ្រឿង ឈរលេខរៀងទី៧ រួមមានមេដាយមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ ៣៣គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ២៩២គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕