(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៦៤គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៩, ប្រាក់ ១៩ និងសំរឹទ្ធ ៣៦គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៣២១គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕