(ភ្នំពេញ)៖ សំបុត្រទស្សនាការប្រកួតមិត្តភាពអន្តរជាតិ រវាងកម្ពុជា ប៉ះបង់ក្លាដែល ដាក់លក់ផ្លូវការនៅថ្ងៃទី១០ ខែមិថុនានេះ នៃការប្រកូតមិត្តភាព «Vattanac International Friendly», នេះបើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ខាងក្រោមនេះជាទីតាំង និងពេលវេលា ជាមួយតម្លៃសំបុត្រសម្រាប់ការលក់ជូន៖
• ពហុកីឡដ្ឋានជាតិអូឡាំពិក ពីម៉ោង ៩ព្រឹក
• សំបុត្រអនឡាញ ក្នុង App Live. by WonderPass
សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល។

បញ្ជាក់ផងថា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា ប៉ះបង់ក្លាដែស នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៧៖០០នាទីយប់៕