(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១៖០០នាទីថ្ងៃត្រង់ នាថ្ងៃទី០៨ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៦៦គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៩, ប្រាក់ ១៩ និងសំរឹទ្ធ ៣៨គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៣៣០គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕