(ភ្នំពេញ)៖ ឆ្លៀតឱកាសពេលដែលថ្នាក់ដឹកនាំកំពូល និងគណគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅទទួលមេដាយមាស Monde Selection ពីប្រទេសប៊ែលហ្សិក ក្រុមហ៊ុនធំៗលំដាប់ពិភពលោកដូចជា Holland Malt និង Hopsteiner បានអញ្ជើញ ខ្មែរ ប៊ែវើរីជីស ទៅទស្សនកិច្ចពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបន្តនាំយកបច្ចេកវិទ្យាចុងក្រោយ និងទំនើបកម្មនៃការផលិតស្រាបៀរ និងភេសជ្ជៈ។

ក្រុមហ៊ុន Holland Malt ជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសហូឡង់មានអាយុកាលជាង៣០០ឆ្នាំមកហើយ លើការផ្គត់ផ្គង់ស្រូវសាលីដែលមានគុណភាពល្អបំផុតសម្រាប់ការផលិតស្រាបៀរ ឬឯក្រុមហ៊ុន Hopsteiner ជាក្រុមហ៊ុនផ្គត់ផ្គង់ផ្កាហប់ ដែលមានក្លិនឈ្ងុយបំផុតដែលធ្វើឲ្យរសជាតិក្នុងស្រាបៀរ មានសារធាតុល្វីងហើយឈ្ងុយពេលទទួលទាន។

រហូតមកដល់ឆ្នាំ២០២៣នេះ ផលិតផល ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាសសរុប ៣៣គ្រឿង ពីស្ថាប័ន Monde Selection និងស្ថាប័នអន្តរជាតិជាច្រើនទៀត ដែលបញ្ជាក់ថាគ្រប់ផលិតផល ខ្មែរ ប៊ែវើរីជីស មានគុណភាពខ្ពស់ ផលិតតាមស្តង់ដារត្រឹមត្រូវ និងរសជាតិឆ្ងាញ់បំផុត៕