(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានបង្កើតកម្មវិធីពិសេសសម្រាប់ខែមិថុនានេះ ដើម្បីអបអរសាទរដល់ការដាក់ឱ្យដំណើរការជាផ្លូវការយុទ្ធនាការផ្សព្វផ្សាយ«អ្វីជាអាទិភាពទី១របស់លោកអ្នក ឬ What’s your #1” ជូនដល់អតិថិជន ដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

សម្រាប់កម្មវិធីដ៏ពិសេសនេះ អតិថិជនអាចទទួលបានជាកាដូ ដូចជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់រយៈពេល៣យប់៤ថ្ងៃ ម៉ូតូ Honda Scoopy Prestige ស៊េរីឆ្នាំ២០២៣ ទូរស័ព្ទដៃ iPhone ១៤ Pro Max ទូរស័ព្ទដៃ Samsung និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត។ (*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តទៅតាមការជាវបណ្ណធានារ៉ាប់រងនីមួយៗ។)

អតិថិជនទាំងអស់ គឺជាអាទិភាពទី១របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍។ ចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដើម្បីការពារមនុស្សជាទីស្រលាញ់របស់លោកអ្នក និងអាទិភាពនានានៅក្នុងជីវិត។

ក្រុមហ៊ុន ដាយអ៊ិឈិឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុនដែលមានប្រតិបត្តិការអាជីវកម្មជាង១២០ឆ្នាំមកហើយ។ ដាយ អ៊ិឈិ ឡាយហ្វ៍ បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជា ក្រោយមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេលត្រឹមតែជាង ៤ ឆ្នាំប៉ុណ្ណោះ។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តឈរនៅក្បែរអតិថិជន​ជានិច្ច និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈវិស័យ «អតិថិជនជាចម្បង»

សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀត លោកអ្នកអាច ប្រឹក្សាជាមួយអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ ឬអ្នកឯកទេសផែនការហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន ឬទំនាក់ទំនងតាមរយៈលេខ៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)៕