(ឡុងដ័)៖ ក្លិបហង្សក្រហម Liverpool ទិញបានកីឡាករខ្សែប្រយុទ្ធ Alexis Mac Allister តម្លៃ ៣៥លានផោន ផ្ទេរពីក្លិប Brighton & Hove Albion ដែលជាក្លិបរួមក្នុងក្របខណ្ឌលីគបាល់ទាត់អង់គ្លេស។ នេះបើតាមប្រភពពី Daily Mail នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

Alexis Mac Allister ជាកីឡាករមានវ័យ ២៤ឆ្នាំសញ្ជាតិអាហ្សង់ទីន ត្រូវបានក្លិបហង្សក្រហម Liverpool ផ្តល់អាវលេខ១០ ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយនឹងតម្លៃមិនត្រូវបញ្ចេញផ្លូវការនោះទេ ប៉ុន្តែតាមរបាយការណ៍បានឲ្យដឹងថា ស្ថិតក្នុងចំនួន ៣៥លានផោន។

Alexis Mac Allister ជាខ្សែប្រយុទ្ធម្នាក់បានរួមចំណែងជួយក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន World Cup 2022 និងស៊ុតបាន ១គ្រាប់នៅជំនួបប៉ះក្រុមប៉ូឡូញ ក្នុងប្រកួតជើងឯកពិភពលោកនេះផងដែរ និងឈ្នះពាន Primera Division 2019-20 ជាមួយក្លិប Boca Juniors ក្នុងការលេខលក្ខខណ្ឌខ្ចីជើង៕