(ភ្នំពេញ)៖ គិតត្រឹមម៉ោង ៧៖០០នាទីយប់ នាថ្ងៃទី០៨ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា បន្តរកបានមេដាយសរុប ៦៩គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ ៤២គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៣៥៩គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕