(បរទេស)៖ កំពូលស្មាតហ្វូនចិនជំនាន់ចុងក្រោយ Realme 11 Pro និង Realme 11 Pro+ កំពុងចេញលក់ជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលចាប់ផ្តើមក្នុងទីផ្សារប្រទេសឥណ្ឌាដំបូងគេបន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

តាមរយៈការផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Realme ក្នុងប្រទេសឥណ្ឌាមុននេះ Realme 11 Pro និង Realme 11 Pro+ ចេញមកជាមួយនឹងជម្រើស ៣ពណ៌រួមមាន ពណ៌ស្លឹកឈើចាស់ ខ្មៅ និងពណ៌សាច់។

ម៉ូដែល Realme 11 Pro ត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ AMOLED ទំហំ 6.7-inch (អ៊ីញ) 1080x2412 Refresh rate 12Hz ប្រើឈីបរបស់ Media Tek ប្រភេទ MediaTek Dimensity 7050 SoC រួមជាមួយនឹង RAM ទំហំ 8/12GB និង Storage ទំហំ 256/512GB។ បំពាក់ជាមួយនឹងកាមេរ៉ាក្រោយទំហំ 100MP (មេហ្គាភិចស៊ែល) ភ្ជាប់ជាមួយនឹង OIS កាមេរ៉ាមុខ 16MP ចំណែកកម្លាំងថ្មខ្លំាងរហូតដល់ 5,000mAh (មេហ្គាវ៉ាត់ម៉ោង) គាំទ្រសម្រាប់ការសាកថ្មតាមខ្សែកម្លាំង 67W (វ៉ាត់)។

ដោយឡែកចំពោះម៉ូដែល Realme 11 Pro+ វិញទទួលបានទំហំ Storage រហូតដល់ 1TB ឯណោះ និងត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយតូចៗចំនួន ៣គ្រាប់ កាមេរ៉ាគោល ១គ្រាប់ទំហំ 200MP Ultrawide ទំហំ 8MP ភ្ជាប់ជាមួយនឹង OIS និងកាមេរ៉ាមុខទំហំ 32MP ភ្ជាប់ជាមួយ Macro Camera ទំហំ 2MP។ ចំពោះកម្លាំងថ្មវិញដូចគ្នាទៅនឹង Realme 11 Pro និងត្រូវបានគាំទ្រការសាកថ្មតាមខ្សែ 100w៕