(ភ្នំពេញ)៖ គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃទី០៩ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៧០គ្រឿង ឈរលេខរៀងទី៨ រួមមានមេដាយមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ ៤៣គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៤០១គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕