(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី5 ខែ07 ឆ្នាំ2023 ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។

ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00 ដុល្លារ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នឹងបញ្ចុះតម្លៃ ៥00 ដុល្លារ សម្រាប់ថ្នាក់បណ្ឌិត, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, មន្រ្តីរាជការ, ប្រធាន និងអនុប្រធានក្រុមហ៊ុន ឬសហគ្រានឯកជន បញ្ចុះតម្លៃជូន 3០% (សម្រាប់ ១00កន្លែងតែប៉ុណ្ណោះ) ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញដែលត្រូវជ្រើសរើសរួមមាន៖ ១-វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣-សេដ្ឋកិច្ចកសិកម្ម, ៤-បង្រៀនភាសាអង់គ្លេស, ៥-ចិត្តវិទ្យាគ្លីនិកនិងប្រឹក្សាផ្លូវចិត្ត, ៦-គ្រប់គ្រងពាណិជ្ជកម្ម, ៧-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៨-ធនាគារនិងហិរញ្ញវត្ថុ, ៩-គណនេយ្យនិងហិរញ្ញវត្ថុ, ១០-គ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់, ១១-គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ១២-គ្រប់គ្រងសណ្ឋគារនិងទេសចរណ៍, ១៣-ការទូត, ១៤-នីតិសាស្រ្ត, ១៥-អក្សរសាស្រ្តខ្មែរ, ១៦-រដ្ឋបាលសាធារណៈ, ១៧-ទំនាក់ទំនងអន្តរជាតិ, និង១៨-វិទ្យាសាស្រ្តនយោបាយថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-វិទ្យាសាស្រ្តអប់រំ, ២-សេដ្ឋកិច្ចកសិកម្ម, ៣-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៤-គ្រប់គ្រងពាណិជ្ជកម្ម, ៥-វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ៦-នីតិសាស្រ្ត ៧-រដ្ឋបាលសាធារណៈ ៨-ទំនាក់ទំនងអន្តរជាតិ និង៩-វិទ្យាសាស្រ្តនយោបាយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមនិស្សិត អតីតនិស្សិត មន្រ្តីរាជការ និងប្រធាន អនុប្រធានក្រុមហ៊ុន ឬសហគ្រាសឯកជនទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះ ចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់ ។
ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៧ ៧៩៩ ៨៨៩, ០៨៩ ២៩២ ១៦៨, ០៩៨ ២៩២ ១៦៨, ០៩២ ២៩២ ១៦៨ Telegram: ០៨៩ ២៩២ ១៦៨ ៕