(បរទេស)៖ ជាលើកដំបូងហើយដែល Meta ប្រកាសថាខ្លូននឹងបញ្ចេញកម្មវិធី Broadcast នៅលើ WhatsApp ជាលក្ខណៈ WhatsApp Channels ដោយកាលពីមុនអនុញ្ញាតដាក់ឱ្យប្រើតែនៅលើ Facebook និង Instagram ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនបច្ចេវិទ្យាយក្ស Meta ដែលជាមេធំរបស់ Facebook, Instagram និង WhatsApp មានបំណងប្រែក្លាយកម្មវិធី WhatsApp ឱ្យដូចទៅនឹងប្រព័ន្ធផ្សព្វផ្សាយទាំងពីររបស់ខ្លួន។ ពោលគឺ Meta នឹងដាក់ចេញ Tool Channel ថ្មីនៅលើ WhatsApp ដើម្បីធ្វើកម្មវិធីនេះក្លាយទៅជាកន្លែងដែលអាចផ្ញើសារឯកជនបាន។

Tool ថ្មីនេះនឹងត្រូវបានអនុញ្ញាតឱ្យប្រទេសកូឡុំប៊ី និងសិង្ហបុរី ក្លាយជាប្រទេសដំបូងគេដែលទទួលបានសិទ្ធិចូលប្រើមុខងារ Channels។ តាមការបញ្ជាក់ពីប្រភពខាងលើក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ Meta នឹងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសតែម្តង។

គួរជម្រាបដែរថា សម្រាប់គណនីអ្នកប្រើប្រាស់ WhatsApp ដែលបានបង្កើត Tool Channels នឹងត្រូវបានការពារសុវត្ថិភាពជាពិសេស មានន័យថា វត្តមានអ្នកដែលចូលរួមនៅក្នុង Channel នឹងមិនអាចឃើញអត្តសញ្ញាណអ្នកបង្កើតបានទេក្នុងនោះរួមមាន Profile Photo និង Contact information ជាដើម។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់ Channel អាចនឹងតាមដានកម្មវិធីថ្មីៗដូចជា hobbies, sports teams និងអាចទទួលព័ត៌មានអាប់ដេតក្នុងស្រុកថ្មីៗថែមទៀតផង៕